Tuesday, November 12, 2013

មិត្តថ្មី



ថ្ងៃនេះ ​ខ្ញុំ​បាន​ជួប​ជាមួយ​នឹង​មិត្ត​ថ្មី​ម្នាក់​ឈ្មោះ​វិសុទ្ធ។ វិសុទ្ធ​មាន​រូប​រាង​ខ្ពស់​ស្រឡះ​ រាង​ស្តើង ​សម្បុរ​ស បបូរ​ម៉ា់​ត់​ស្តើង​ញញឹម​ស្រស់ ភ្នែក​តឹង​បន្តិច​តែស្អាតមិនចាញ់តួកុន​កូរ៉េប៉ុន្មានទេ វិសុទ្ធ​ឈរនែ​ណាំ​ខ្លួន​នៅ​ចំពោះ​មុខ​អ្នករាល់គ្នាទឹកមុខ​ញញឹម​ញញ៉េម។​ ក្រោយពី​នែណាំខ្លួន​ហើយ​វិសុទ្ធ​សំលឹង​រក​កន្លែង​អង្គុយ ខ្ញុំ​ឃើញដូច្នេះ​ក៏​និយាយទៅកាន់គេភ្លាម៖
"អ៊ឺម...! រកកន្លែងអង្គុយមែនទេ? នេះ​តុខាង​ឆ្វេងដៃ​ខ្ញុំ​នេះទំនេរ បើ​មិនប្រកាន់ទេ​អាច​មក​អង្គុយបាន"
វិសុទ្ធ​ញញឹម​ ហើយ​ដើរ​មក​កន្លែង​ដែល​ខ្ញុំ​នែណាំ​អោយ។ មក​ដល់អង្គុយភ្លាម​គេ​ងាកមក​និយាយ​អរគុណជាមួយខ្ញុំ៖

Friday, November 08, 2013

ស្នេហ៏​ឆ្លងភព (ភាគ២)


រយះ​ជាង​ ២សប្តាហ៏​ហើយ​ដែល​ខ្ញុំ​មិន​អាច​រក​វិធី​ត្រលប់ទៅ​ពេល​វេលា​របស់​ខ្ញុំ​វិញ​បាន​ បង​ដាង​ខំ​ស្វែង​រក​គ្រូ​មក​មើល​គ្រប់ទិស​ទី​តែ​មិន​អាច​ជួយ​អ្វី​បាន​ឡើយ​។ ទោះ​បីជា​នៅ​ពេល​វេលា​សម័យ​ដើម​នោះ​ក៏​ខ្ញុំ​មិន​អផ្សុក​ឬឯកោរ​ដែរ​ ព្រោះ​តែង​តែ​មាន​បងដាង​តែង​តែ​បារម្មណ៏​នឹង​ខ្ញុំ​ជា​និច្ច ហើយ​តែង​តែ​មាន​ពេល​រី​ករាយជា​មួយ​គ្នា​ស្ទើរ​តែ​រាល់​យប់​មិន​ខាន។ ថ្ងៃ​មួយ​​ខ្ញុំ​និង​​បង​ដាង​បាន​ដើរ​ជុំ​ប្រាសាទ​និយាយពី​រឿង​ខ្លះៗ​ដែល​ជួយ​អោយ​ចិត្ត​របស់​ខ្ញុំ​អាច​ធូរស្រឡះ​ បង​ដាង​និយាយ៖