Tuesday, May 27, 2014

ទឹកកាមបរិសុទ្ធ (ភាគ១)




ជាយុវជនមួយរូបនិងកូនកំព្រាឪពុកផងនោះ ក្នុងនាមជាកូនច្បង រ៉ាដេតបានដើរតួជំនួសឪពុករបស់ខ្លួនដោយខិតខំរៀនសូត្រផងនិងជួយម្តាយរកសុីចិញ្ចឹមជីវិតផង។ ម្តាយរបស់គេជាអជីវករម្នាក់លក់ដូរពេលរាត្រីនៅកោះពេជ្យ គាត់ខិតខំប្រឹងប្រែងណាស់មិនថារកសុីអ្វីឲតែជារបរស្របច្បាប់ដើម្បីអនាគតកូនៗទាំង៣នាក់របស់គាត់។ ជារៀងរាល់ល្ងាចពេលត្រឡប់ពីរៀនវិញ រ៉ាដេតតែងតែដាំបាយ ធ្វើម្ហូបឲប្អូនៗនៅឯផ្ទះញុាំផងហើយឆ្លៀតទៅជួយលក់ម្តាយទៀត។ ពេលទៅជួយលក់ម្តាយនោះ រ៉ាដេតតែងតែឈរម់ើលយ៉ាងភ្លឹកដោយឃើញមានក្មេងៗជាច្រើនមានអាយុស្របាលៗខ្លួនស្លៀកពាក់ស្អាតៗ មានម៉ូតូជិះ មានរបស់របរប្រើប្រាស់ទំនើបៗ ហើយមើលមកខ្លួនឯងអត់មានអ្វីហ្នឹងគេ គេតែងធ្វើមុខស្រងូតតែមិនដឹងធ្វើដូចម្តេច និងមិនដឹងថ្ងៃណាបានដូចគេឡើយ។ដោយមើលពីសភាពសព្វថ្ងៃមានភាពលំបាកពេក អាណិតកូនប្រុសច្បងហត់នឿយរាល់ថ្ងៃពេក ម្តាយរ៉ាដេតក៏បានសម្រេចយកប្តីមួយទៀតដែលមានវ័យក្មេងជាងគាត់ដល់ទៅ១០ឆ្នាំឯនោះ។ ឪពុកចុងរបស់រ៉ាដេតមានជីវភាពធូរធារគ្រាន់បើ តែជាពោះម៉ាយជាង៥ឆ្នាំមកហើយ ពេលចូលមករស់នៅក្នុងគ្រួសាររ៉ាដេត ដោយឃើញផ្ទះសំបែងមានភាពលំបាករស់នៅផង ក៏សំរេចចិត្តឲគ្រួសាររបស់រ៉ាដេតទាំងមូលទៅរស់ជុំគ្នានៅផ្ទះរបស់គាត់នៅខាងស្ទឹងមានជ័យ។ ជារៀងរាល់ថ្ងៃរ៉ាដេតបានធូរស្រាលកិច្ចការជាងមុនបន្តិច ដោយមិនចាំបាច់ទៅផ្សារទិញម្ហូប ដាំបាយធ្វើម្ហូបឲប្អូនៗញុំាដូចមុនទៀតឡើយព្រោះះផ្ទះឪពុកចុងរបស់គេមានឈ្នួលនៅជាមួយ។ កិច្ចការរប់ស់គេគឺខំតែរៀនតែប៉ុណ្ណោះ។

Monday, May 19, 2014

Forever Alone (ម្នាក់​ឯង​រហូត) បទចំរៀង​ពិរោះ​រណ្តំ​ពី​ប្រុស​ស្អាត Sakada

ថ្ងៃនេះ​អារម្មណ៏ល្អ​ចង់​ចែក​រំលែក​បទចំរៀង​របស់​ប្រុស​ស្អាត​ម្នាក់ មានចំនង​ជើង​ថា​ Forever Alone (​បាន​ន័យ​ថា​ ម្នាក់ឯង​រហូត) ចង់​ដឹង​ថា​ប្រុស​ស្អាត​ម្នាក់​នេះ ច្រៀង​ពិ​រោះ​យ៉ាង​ណា​តោះ​មក​ស្តាប់​កំសាន្ត​ទាំង​អស់​គ្នា​ណា ៖

Sunday, May 18, 2014

លោកគ្រូ​ដាក់ស្នេហ៏



សួរស្តីអលណប់ជុបៗ! បែក​គ្នា​យូរ​សុខ​សប្បាយទេ? ពៅ​វិញ​ពាក់កណ្តាលសប្បាយ ពាក់កណ្តាល​ទុក្ខ​ ហេហេហេ។ ថ្ងៃនេះ​មាន​រឿង​ប្លែក​មួយ​មក​និទាន​អោយ​​អាន​កំសាន្ត​ ដើម្បី​កំដៅ​អារម្មណ៏​ ឆួល​ស្លឹក​ត្រចៀក​លេង។ វា​គួរ​អោយ​អស់​សំណើត​បន្តិចតែ​សង្ឃឹម​ថា​ចូល​ចិត្ត​ណា​អល​ណប់​ សេចក្តី​រឿង​គឺថានិយាយ​ពី​បុរស​ស៊ីម​​ 2 ម្នាក់ឈ្មោះ​ភូដែល​គាត់​បាន​លួច​ស្រលាញ់​មិត្ត​រួម​ការងារ​របស់​គាត់​។ ដោយ​សារ​តែ​ភូ​​មិន​ហ៊ាន​ហា​ស្តី​ប្រាប់​មិត្ត​ម្នាក់​នោះ​ ទើប​គាត់​ប្រឹង​ប្រែង​រក​វិធី​បែប​ណា​ដើម្បី​អោយ​មិត្ត​របស់​គាត់​ម្នាក់​នោះយល់​ពី​ចិត្ត​គាត់​ហើយ​ស្រលាញ់គាត់វិញ។​ ថ្ងៃ​មួយ​ភូ​បាន​រៀប​រាប់​រឿង​ក្នុង​ចិត្ត​ទៅ​កាន់​មិត្ត​ជិត​ស្និត​របស់​គាត់​ ហើយ​មិត្ត​ភូ​​ក៏​អោយ​គាត់​ទៅ​រក​លោក​គ្រូ​ម្នាក់​ដែល​ពូកែ​ដាក់​ស្នេហ៏​ ហើយ​ល្បី​ពេញ​ទាំង​ស្រុក​ ធ្វើ​អោយ​ប្តី​ប្រពន្ធលែង​គ្នាយូរ​ឆ្នាំ​មក​ហើយ​អាច​មក​ចុះសំរុង​គ្នា​វិញ អាច​ធ្វើ​អោយ​ឆ្កែ​ស្រលាញ់ឆ្មា គោ​ស្រលាញ់​ក្របីបាន​(អួត​ជ្រុល​ហើយនែក)។

Saturday, May 17, 2014

សំនេរខូច​ចិត្ត!

​ថ្ងៃនេះ​សុំ​សរសេរ​សំនេរខូច​ចិត្ត​មួយ​សំរាប់អ្នកទាំងអស់​គ្នា! សុំ​សួរ​អ្នកទាំងអស់គ្នា​មួយ​សំនួរ​ណា? ប្រ​សិន​បើ​មនុស្ស​ដែល​អ្នកកំពុង​មាន​ចិត្ត​ស្រលាញ់​សួរ​អ្នកថា​ តើ​អ្នក​ខូច​ចិត្ត​ទេ​ពេល​ដែល​គេ​ចង់​ទៅ​ជួប​មនុស្ស​ម្នាក់​ទៀត​ដែល​ជា​មនុស្ស​ដែល​ស្គាល់​ស្និត​ដែរនោះ? ខ្ញុំ​បានត្រឹម​តែឆ្លើយ​ថា​មិនប្រាប់​ទេ​ តែ​បេះដូង​ថ្លើម​ប្រម៉ាត់​​ស្ទើ​រ​តែ​ឈប់​ដើរ​ទៅ​ហើយ​ អារម្មណ៏​មនុស្ស​ខូច​ចិត្ត​​រោល​រាល​ពេញ​រាង្គកាយ​ ការ​ឈឺ​ចាប់​ដូច​ត្រូវ​កាំ​បិត​គេ​ចាក់​ចូល​ដើម​ទ្រូង​ឈឺ​អួល​ខ្លោចផ្សារ​ហាស្តី​មិនរួច។