Brospov69
ជាប្រភេទប្លកដែលសរសេរពីរឿងស្រើបស្រាលរវាងបុរសជាមួយបុរស ហាមក្មេងអាយុក្រោម ១៨ឆ្នាំអាន
Sunday, June 15, 2014
កំណត់ហេតុមួយ(ភាគ២)
សួស្តីហ្វេនអលណប់! សុខសប្បាយជាទេ? សង្ឃឹមថាម្នាក់ណាក៏រីករាយដែរណា អូខេខនដំ! ថ្ងៃនេះពៅសុំសរសេរផ្នែកមួយទៀតនៃប្រវត្តរបស់ពៅ វាបានកើតឡើងជាក់ស្តើងក្នុងជីវិតរបស់ពៅតែម្តង។ ជីវិតពៅមានគ្រប់បែបគ្រប់យ៉ាងខាងលំបាក មិនដែលស្រណុក ចំនែកគ្រួសារវិញពៅក្នុងសភាពបែកបាក់ដោយសារតែម៉ាក់និងប៉ាបានលែងលះគ្នាតាំងពីខ្ញុំនៅតូចម្ល៉េះ។ តាមពិតទៅពៅមិនដែលស្គាល់ពាក្យថាគ្រួសារជួបជុំញ៉ាំបាយនឹងគេទេ មិនដែលស្គាល់ភាពកក់ក្តៅប៉ាម៉ាក់ជុំគ្នា តែក៏មិនថ្វីដែរព្រោះអីប្រហែលជាកម្មរបស់ពៅ។ តោះចូលដល់រឿងពៅដែលត្រូវយកមកសរសេរវិញ! ថ្ងៃនេះយកតែផ្នែកក្តៅសាច់មកសរសេរទេណា ហើយសង្ឃឹមថាមិនធុញទ្រាន់នឹងអានបទពិសោធន៏របស់ពៅ។
Wednesday, June 11, 2014
កំណត់ហេតុមួយ(ភាគ ១)
ក្នុងជីវិតរបស់យើងម្នាក់ៗ តើអ្នកណាខ្លះដែលចូលចិត្តសរសេរអំពីសកម្មភាពរបស់ខ្លួនខ្លះ? សំរាប់ពៅគឺតែងតែកត់ត្រាអ្វីដែលបានកើតឡើងក្នុងជីវិតរបស់ពៅផ្ទាល់ ដូចជាអារម្មណ៏រីករាយ កំសត់ អស់សង្ឃឹម និងពេលខ្លះអំពីសកម្មភាពនានាដែលពៅបានជួបប្រទះជាដើម។ កំណត់ហេតុផ្ទាល់របស់ពៅនឹងបានទម្លាយអោយប្រិយមិត្តអ្នកអានក្នុងថ្ងៃនេះ តែសុំយកតែផ្នែកដែលប្រិយមិត្តចូលចិត្តប៉ុណ្ណោះ។ ប្រហែលជាដឹងហើយថាជាកំណត់ហេតុអ្វីនោះ តោះតាមដានជាមួយពៅណា៖
Monday, June 02, 2014
បទចំរៀងលំនាថៃច្រៀងដោយតារាចំរៀងសំលេងថ្មីបន្តិចមើល!
តោះមកស្តាប់បទចំរៀងលំនាំដើមពីប្រទេសជិតខាងបន្តិចទៅមើល! បងពៅស្តាប់ហើយសឹងស្រក់ទឹកភ្នែក តាមពិតទៅជិវិតខ្ទើយដូចជាបងពៅនោះរស់នៅស្ទើរតែរកកោះត្រើយមិនបានផង ខំរស់លាក់មុខលាក់ចរឹក ខ្លាចអ្នកដ៏ទៃដឹងគេមាក់ងាយសើចចំអក។ នៅសង្គមយើងសព្វថ្ងៃនេះខ្ទើយទើបតែមានសិទ្ធ និងភាពក្លាហានបន្តិចបន្តួចប៉ុណ្ណោះសំរាប់បង្ហាញទៅសង្គមថាគេជាខ្ទើយ តែសំរាប់ពៅមិនមានភាពក្លាហានទេ ព្រោះណាមួយគិតអំពីម៉ាក់ប៉ាខ្លាចគាត់អាម៉ាស់មុខចំពោះមុខអ្នកដ៏ទៃនៅពេលដែលពួកគាត់មានកូនមកជាខ្ទើយ ខ្លាចមិត្តភក្តិដឹងហើយឈប់រាប់រក ខ្លាចសង្គមដឹងហើយត្រូវគេបោះបង់ចោល! រស់នៅក្នុងទីវាលពេញដោយភាពល្វីងជូរចត់ រស់នៅខ្លាចរអែងអ្នកដ៏ទៃ រស់នៅខ្លាចភាពអាម៉ាស់ពីសង្គម តើអ្នកទាំងអស់គ្នាគិតយ៉ាងណាដែរ? សុំចូលរួមបញ្ចេញមតិល្អៗផង! សូមអរគុណ!
បទលំនាំថៃ ខ្ទើយមិនធ្លាប់ក្បត់ចិត្ត
បទលំនាំថៃ ខ្ទើយមិនធ្លាប់ក្បត់ចិត្ត
Subscribe to:
Posts (Atom)