Monday, June 02, 2014

បទចំរៀង​លំនា​ថៃ​ច្រៀង​ដោយ​តារាចំរៀង​សំលេង​ថ្មីបន្តិចមើល!

តោះ​មក​ស្តាប់​បទចំរៀង​លំនាំ​ដើម​ពី​ប្រទេសជិត​ខាង​បន្តិចទៅមើល​! បងពៅ​ស្តាប់​ហើយ​សឹង​ស្រក់​ទឹក​ភ្នែក​ តាម​ពិត​ទៅ​ជិវិត​ខ្ទើយ​ដូចជា​បងពៅ​នោះ​រស់នៅ​ស្ទើរ​តែ​រក​កោះ​ត្រើយ​មិន​បានផង ខំ​រស់​លាក់​មុខ​លាក់​ចរឹក​ ខ្លាច​អ្នកដ៏ទៃដឹង​គេ​មាក់​ងាយ​សើច​ចំអក។ នៅ​សង្គម​យើង​សព្វ​ថ្ងៃ​នេះ​ខ្ទើយ​ទើប​តែ​មានសិទ្ធ​ និង​ភាព​ក្លាហាន​បន្តិច​បន្តួ​ច​ប៉ុណ្ណោះ​សំរាប់​បង្ហាញ​ទៅ​សង្គម​ថា​គេ​ជា​ខ្ទើយ​ តែ​សំរាប់​ពៅ​មិន​មាន​ភាព​ក្លាហាន​ទេ ព្រោះណា​មួយ​គិត​អំពី​ម៉ាក់ប៉ា​ខ្លាច​គាត់​អាម៉ាស់​មុខ​ចំពោះ​មុខ​អ្នកដ៏ទៃ​នៅ​ពេល​ដែល​ពួកគាត់​មានកូន​មក​ជាខ្ទើយ ខ្លាច​មិត្តភក្តិ​ដឹង​ហើយ​ឈប់​រាប់រក​ ខ្លាច​សង្គម​ដឹង​ហើយ​​ត្រូវ​គេ​បោះ​បង់​ចោល! រស់​នៅ​ក្នុង​ទី​វាល​ពេញ​ដោយ​ភាពល្វីង​​ជូរចត់​ រស់​នៅ​ខ្លាចរអែង​អ្នកដ៏ទៃ រស់នៅ​ខ្លាច​ភាព​អាម៉ាស់​ពី​សង្គម តើ​អ្នកទាំងអស់គ្នាគិតយ៉ាងណាដែរ? សុំ​ចូល​រួម​បញ្ចេញ​មតិ​ល្អ​ៗ​ផង! សូម​អរគុណ!
បទលំនាំថៃ ខ្ទើយ​មិនធ្លាប់​ក្បត់ចិត្ត

បទថៃ กะเทยไม่เคยนอกใจ