Wednesday, October 16, 2013

ស្នេហ៏ឆ្លងភព



 សួស្តី​មិត្ត​ទាំង​អស់គ្នា​បែកគ្នាយូរ​សែនយូរ​ យូរ​យក​តែ​មែន​ទែន!!! ​មាន​នឹក​​មនុស្ស​ម្នាក់​នេះ​អត់​? ​សួរ​ដូច​ឆ្គួត​សង្សារ​គេ​មាន​គេ​ម៉េច​មក​នឹក​​ប្រុសពៅទៅណ៎រ ហេហេហេ!!! អ្នក​ទាំង​អស់​គ្នា​ជឿ​រឿង​ចំលែក​បែប​អភិ​និ​ហា​ទេ​? ​សំរាប់​ខ្ញុំ​ជឿជាក់​ដែរ​តែ​ក្នុង​កាលៈទេសៈខ្លះ​តែប៉ុណ្ណោះ​។ កាល​ពី​បុណ្យ​ភ្ជំ​ប៉ុន្មាន​សប្តាហ៏​មុន​នេះ​ខ្ញុំ​បាន​ទៅ​លេង​ស្រុក​កំណើត​ខ្ញុំ​ ពេល​នោះ​សប្បាយ​ណាស់​បាន​ជួប​ជុំ​បង​ប្អូន​ខ្ញុំ​ជា​ច្រើន​ដែល​បាន​បែក​គ្នា​ជា​យូរ​មក​ហើយ។ នា​ព្រឹក​មួយ​នៃ​បិណ្ឌ​ ១២ ខ្ញុំ​បាន​ទៅ​រាប់​បាត​នៅ​វត្ត​ក្នុង​ភូមិ​ជា​មួយ​សាច់ញ្ញាត្តិ​ខ្ញុំ​ រីករាយ​ក្នុង​ចិត្ត​ មាន​អារម្មណ៏​ជ្រះ​ថ្លា​ក្នុង​ចិត្ត។ ​ក្រោយ​ពី​រាប់​បាត​រួច​ហើយ​ខ្ញុំ​ក៏​បាន​ដើរ​ទៅ​លេង​ប្រាសាទ​ក្នុងទីធ្លា​វត្ត  កន្លែង​នោះ​ជា​កន្លែង​ដែល​ខ្ញុំ​តែង​តែ​មក​លេង​កាលពី​នៅ​កុមា​រភាព​ម្ល៉េះ។  ខ្ញុំ​ដើរបណ្តើរ​ស្រម៉ៃ​បណ្តើរ​ពេល​ដែល​ខ្ញុំ​នៅ​ក្មេង​ខ្ញុំ​តែ​ង​តែ​តោង​ឡើង​លេង​តាម​របង​ប្រាសាទ​ ពេល​នោះ​មិន​គិត​ថា​ខ្លាច​ធ្លាក់​បាក់ដៃបាក់ជើង​អីទេ ក្នុងចិត្ត​គិត​តែពី​លេង​។