Friday, May 31, 2013

រួមរ័ក្សលើឡានក្រុង



ខ្ញុំឈ្មោះ ទី ជាបុគ្គលិកក្នុងស្ថាបន័អង្គការក្រៅរដ្ឋាភិបាលមួយស្ថិតក្នុងទីរួមខេត្តកំពង់ស្ពឺ។ រាល់​ថ្ងៃ​ចុង​​សប្តាហ៏ខ្ញុំតែងតែត្រលប់មកផ្ទះនៅទីក្រុងភ្នំពេញដើម្បីជួបជុំបងប្អូន ហើយត្រលប់ទៅវិញ​នៅ​ពេល​ព្រឹកថ្ងៃផ្តើមសប្តាហ៏បន្ទាប់។ ថ្ងៃអាទិត្យនេះលោកពូនៅឯខេត្តគាត់មកលេងភ្នំពេញ និង​សួរ​សុខ​ទុក្ខលោកយាយផង ថ្ងៃនោះជួបជុំបងប្អូន និងលោកពូផឹកស៊ីតិចតួចប៉ុន្តែខ្ញុំដាក់​ជ្រុល​ងើប​ទៅ​ឡាន​ក្រុងស្ទើរតែមិនទាន់។ មានអារម្មណ៏ថាគេងមិនឆ្អែតសោះ ព្រោះយប់មិញ​ដាក់ជ្រុលហើយ​គេង​យប់ជ្រៅទៀត។ ទិញសំបុត្ររួចហើយខ្ញុំក៏ឡើងលើឡានរកលេខកៅអីអង្គុយ រក​ឃើញ​ហើយ​មិន​ចាំយូរខ្ញុំក៏រៀបរបស់របរដាក់ក្នុងទូឥវ៉ាន់រួចក៏អង្គុយសម្ងំគេងបន្តិចទៀត។ កំពុង​តែ​ថ្មេច​ភ្នែក​គេង​មិន​ទាន់បានប៉ុន្មានផង ក៏មានប្រុសសង្ហាម្នាក់មកអង្គុយក្បែរ។ ម្នាក់នោះសង្ហាដល់ហើយ មុខ​ស​ម៉ត់​ខៃ​ ច្រមុះស្រួចដូចសេក ពុកចង្ការរុយៗអូសទៅដល់គល់ត្រចៀក បបូរ​ម៉ាត់​ក្រហម​ព្រឿង​ដូច​ឡើង​ឈាម មាឌធំរាងខ្ពស់ សាច់ដុំដុះចេញជាកង់ៗតាមអាវ ស្លៀក​ខោ​ខ្លី​ត្រឹម​ជង្គង់​ពណ៌​ស្លា​ទុំ​ចាស់​​ ពេលអង្គុយក្បែរខោខើចលើបន្តិចឃើញចុងភ្លៅសរដូចសំឡី កំផួន​ជើង​ឡើង​សាច់​ដុំ​ដូច​ត្រយោង​ចេកហើយដោះរោមរុយៗ (ខ្ញុំចូលចិត្តណាស់មនុស្សមានរោមអញ្ចឹងៗ)។

និស្ស័យស្នេហ៏ចៃដន្យ


ថ្ងៃនេះមានរឿងស្នេហាមួយដែលបានកើតឡើងចំពោះខ្ញុំ ពេលដែលខ្ញុំនៅជាសិស្សវិទ្យាល័យ​​នៅ​ឡើយ។ អ្នកទាំងអស់គ្នាប្រហែល​ជាគិតថាវាជារឿងកុហកប្រឌិតឡើង​តែចង់​ជឿរឺអត់​ស្រេច​តែ​អ្នក​ទាំងអស់គ្នាទេ។ រឿងរ៉ាវនេះចាប់ផ្តើមពី​ល្ងាច​មួយដែល​ខ្ញុំបាន​ចេញ​ពី​សាលារៀន ពេល​នោះ​ម៉ោង​ប្រហែល​ជា ៦ល្ងាច តាមផ្លូវពេលដែលខ្ញុំជិះពី​សាលាមកផ្ទះនោះ​ចង្អៀត ហើយស្ទះសារាចរបន្តិច។ ខ្ញុំព្យាយាមរកផ្លូវដែលងាយស្រួលមិនចង្អៀត​ដើម្បី​​ធ្វើ​ដំណើរ ពេលនោះខ្ញុំជិះតាមផ្លូវឌឿងហ៊ែមមួយ ខ្ញុំបានឃើញបុរសម្នាក់គាត់ជិះម៉ូតូពីមុខខ្ញុំយឹតល្មមមិនលឿន​ពេក​។ ខ្ញុំ​មិន​អាច​វ៉ា​គេ​បាន​ទេ​ព្រោះ​ផ្លូវ​នោះតូចដែរ ប្រហែលជាចឹងហើយបានជាខ្ញុំមានឪកាសបានឃើញ​រាង​ដ៏​សែន​សង្ហា​របស់​គាត់​នោះ​ពីក្រោយ។ ក្នុងសំលៀកបំពាក់ហាត់ប្រាណ អាវយឺតវាលក្លៀក ជាមួយខោ​ជើង​ខ្លី​លេង​បាល់​ពណ៌​លឿង​ ស្បែកជើងកីឡាពណ៌ខៀវ ហើយជិះម៉ូតូស្មាសវេវមិនស្គាល់សេរី(តាមពិតខ្ញុំ​មិន​ចេះ​មើល​សេរី​ម៉ូតូ​ទេ) ពណ៌ក្រហម។ អ្នកទាំងអស់គ្នាដឹងទេ សាច់ដុំគាត់មើលទៅស្អាតខ្លាំងណាស់ ប៉ោង​ធំ​ពេល​គាត់​ប្រឹង​ម្តងៗ សាច់សរខ្ចីញេញដូចតួរកូរ៉េ ស្មាររីកសាយជាមួយសាច់ដុំត្រង់ស្លាបប្រជៀវ​និយាយ​ត្រង់​ចង់​ជិះអោបចង្អេះគាត់ម្នាក់នោះដល់ហើយ។ ក្រឡេកមើលជើងរបស់គាត់វិញភ្លៅសរ​ចេញ​សរ​សៃខៀវ​បូករួមជាមួយនឹងរោមដុះលើភ្លៅនោះមួយៗផង ស្រក់ទឹកម៉ាត់ខ្ញោកៗហើយខ្ញុំ មើល​ទៅកំ​ភួន​​​ជើងដូចផ្លែត្រយូងចេក ប៉ោងធំចេញសរសៃរោមជើងដុះស្កេកស្កាសស្តើងខ្មៅជុំវិញ សិច​ស៊ី​ដល់​ហើយ​សង្សារ​អ្នកណាគេណ៎? កំពុងតាមមើលគេហើយស្រម៉ៃឡើងភ្លឹកភ្លេចខ្លួន ពេល​នោះ​គាត់​ឈប់​ម៉ូតូង៉ក់! ប្រាវ!!! ងាប់ហើ់យខ្ញុំ​ម៉េច​ក៏សស្លាកសស្លើតយ៉ាងនេះ ខ្ញុំ​ជិះ​បុក​ម៉ូតូ​គាត់​ពី​ក្រោយ​ហើយ​ដួល​ម៉ូតូ​ម្នាក់ឯង។ ពេលនោះភ័យណាស់ ស្ទុះងើប​ឡើងហើយនិយាយថា៖
“សុំទោសពូ! សុំទោសពូ! ខ្ញុំអឺ...!ខ្ញុំ​មិន​ប្រយត្ន​ជិះ​បុក​ម៉ូតូ​ពូ​ឯង​បែក​ស្តុប​មួយ​ចំហែង​ហើយ​អឺ​..​.​.​ចាំ​ខ្ញុំ​អឺ​...​ចាំ​ខ្ញុំសងលុយពូណា! ខ្ញុំសុំទោសមែនខ្ញុំគ្មានចេតនាទេ”
រៀបរាប់សុំទោសគេឡើងញ៉ាប់ឆ្អេក តែគេវិញ​មើល​ខ្ញុំ​លើក្រោម ​មិន​ខ្វល់​សំដី​សុំ​ទោស​របស់​ខ្ញុំ​ឡើយ​។​ គាត់ដើរមកជិតហើយលើក​ដៃខ្ញុំឡើង ហើយនិយាយ៖
”ប្អូន! ប្អូនឯងរលាត់កែងដៃហើយ” 
ពេលនោះខ្ញុំមើលកែងដៃខ្លួនឯងហើយ​ស្រែក៖
”អូយ! ខ្ញុំខ្លាចណាស់ពូ! ដៃខ្ញុំមានឈាមទៀតពូ! ពូជួយខ្ញុំផងតើដៃខ្ញុំកើតអីឬអត់ហ្នឹង?”
ពេលនោះភ័យពិតមែនព្រោះមិនដែលដួលម៉ូតូទេ ហើយខ្ញុំជាមនុស្សខ្លាចឈាមលេខមួយហើយ ពេលហ្នឹងភ័យពេកចង់យំមុខ​គេទៀត។
គាត់​​និយាយថាខ្ញុំមិនអីទេរួចហើយគាត់គ្រាខ្ញុំចូលផ្ទះគាត់ជួយលាងរបួសហើយរុំបង់អោយទៀត៖ “ដៃប្អូនមិនអីទេណា វាគ្រាន់តែរលាត់ដាចបន្តិចប៉ុណ្ណោះ ហើយ​ប្អូន​ជិះម៉ូតូ​យ៉ាង​ម៉េច​បាន​ជាមក​បុក​បង​ចឹង?”