Monday, January 27, 2014

រាត្រីមួយនោះ


ហេឡូ! បែកគ្នាមួយឆ្នាំហើយ​អ្នកទាំង​អស់គ្នា​សុខ​សប្បាយជា​ទេ? គិតថា​ប្រហែលជា​សុខ​ខ្លាំង​ណាស់​ហើយ​ ទោះ​មិនសុខ​ក៏​ឧបកិច្ច​ថា​សុខ​ដែរទៅណ៎! ថ្ងៃនេះ​ពៅ​​យក​ប្រវត្ត​ស្នេហា​បែប​​ភ្លើង​ចំបើងរបស់មនុស្ស​ម្នាក់​មក​សរសេរ​អោយ​អាន​លេង​កំសាន្ត សង្ឃឹម​ថា​អ្នកទាំងអស់​គ្នា​អាច​ប្រវត្តិ​ដូច​​គ្នា​​អោយ​ទុក​វា​ជា​បទ​ពិសោធន៏លេងៗ​ចុះ​ណា។ រឿងនេះ​កើត​ឡើង​នៅពេល​ដែល​ខ្ញុំ​ចាប់​ផ្តើម​ចេះ​លេង​ហ្វេសប៊ុកដំបូង នៅក្នុង​បន្ទប់​ការិយាល័យ​តែម្នាក់ឯងខ្ញុំ​អង្គុយ​រៀនលេង​ហ្វេសប៊ុក​តែម្នាក់​ឯង​។ ក្រោយ​ពី​បង្កើត​ហ្វេសប៊ុក​រួច​មក​ ខ្ញុំ​បាន​បញ្ចូល​រូប​ប្រុស​សង្ហាម្នាក់ធ្វើ​ជា​ប្រូហ្វាល់​របស់​ខ្ញុំ​ រួច​គេ​តំរូវ​អោយ​ខ្ញុំ​អេត​ហ្វ្រេន ពេល​នោះ​ខ្ញុំ​បានអេត​មនុស្ស​ជាច្រើនទោះ​ខ្ញុំ​មិន​ស្គាល់ពួកគេ​ក៏​ដោយ។ ក្នុង​ចំនោម​មាន​មិត្ត​ម្នាក់​គាត់​បាន​ទទួលខ្ញុំជាមិត្ត រួច​ថែម​ផុស​លើ​ថាមលាញ​របស់ខ្ញុំ​ថា៖
​ "អរគុណ​! ដែល​បាន​អេត​មក​ខ្ញុំ​ រីករាយ​ដែល​បាន​ស្គាល់​អ្នក"