Thursday, August 22, 2013

មិត្តចាស់


ពេល​​វេលា​ដើរ​ទៅ​មុខ​យ៉ាង​ឆាប់​រហ័ស​ ត្រឹម​តែ​មួយ​បប្រិច​ភ្នែក​សោះ​​ខ្ញុំ​បាន​បញ្ចប់​ថ្នាក់ទី១២ ហើយ​​ក៏​កំពុងតែបន្ត​បញ្ចប់​ថ្នាក់​បរិញ្ញាប័ត្រដែរ។ ខ្ញុំ​មាន​អនុស្សាវរីយ​ជា​ច្រើន​ដែល​ខ្ញុំ​បាន​បង្កើត​ជា​មួយ​មិត្ត​ជាច្រើន​កាល​នៅ​វិទ្យាល័យ​តែង​តែ​នៅ​ដិត​ដាម​ក្នុង​ការ​ចង​ចាំ​របស់​ខ្ញុំ​រហូតមិន​ភ្លេច​។ កាល​នៅ​រៀន​ខ្ញុំ​មាន​មិត្ត​ជិតស្និទ្ធស្នាលម្នាក់​ដែល​តែង​តែទៅ​ណាមក​ណាជាមួយ​គ្នា អង្គុយ​តុ​ក្បែរ​គ្នា​ហើយ​តែង​តែ​ចែក​រំលែក​រឿង​ក្នុងចិត្ត​ទៅវិញទៅមក។ មិត្ត​ខ្ញុំ​ម្នាក់​នោះ​ជា​ក្មេង​កំព្រា​តែគេ​ត្រូវ​បាន​ផ្ចុងផ្តើម​អោយ​រៀន​សូត្រ​ដោយ​ម្តាយ​មីង​របស់គេ ទោះ​បី​ជា​ស្ថិត​ក្នុង​ស្ថានភាពបែបនេះ​គេ​ក៏​តែរ​ជាមនុស្ស​រឹងមាំ​ចេះ​ផ្តល់​កំលាំងចិត្តដល់​ខ្លួនឯង​ក៏ដូចជា​ជួយ​យក​អសារអ្នកដ៏ទៃ​ផងដែរ។ ពេល​នៅ​រៀន​ខ្ញុំ​តែង​តែរ​ប៉ាវ​គេ​ញ៉ាំ​អាហារ​រហូតព្រោះតែ​ជីវភាព​មីង​របស់គេក៏​មិនធូរធារប៉ុន្មានដែរ​ ខ្ញុំ​ជួយ​គេ​នៅ​អ្វីដែល​ខ្ញុំ​អាច​ជួយគេ​បាន ហើយ​គេជា​មនុស្ស​ម្នាក់ដែល​រៀន​ពូកែ​បំផុត​ក្នុង​ថ្នាក់ អាច​និយាយ​បាន​ថា​គេ​ជាមនុស្ស​ឆ្លាតវ៉ៃក្នុង​ការសិក្សារ​។ ពួក​យើង​បាន​បែក​គ្នា​ដោយ​សារ​តែ​គ្រួសារ​ខ្ញុំ​ត្រូវ​រើរ​ទៅ​នៅ​ឯសៀម​រាប​ ពួក​ក៏​បាន​បែក​គ្នា​រហូត​មក ជំនាន់នោះ​ពុំទាន់មានអ្នកណាមាន​ទូរស័ព្ទ​ប្រើ​ច្រើនទេ ដូច្នេះទំនាក់ទំនង​របស់​ពួក​យើង​បាន​កាត់​ផ្តាច់​ដោយ​ពេល​វេលា។ ជាង​បី​ឆ្នាំ​ហើយ​ដែល​ខ្ញុំ​មិន​ដែល​បាន​ជួប​ ឬលឺដំ​ណឹងអ្វីពី​មិត្ត​ខ្ញុំ​ម្នាក់នោះ ពេល​ព្រះ​ដូច​ជា​មិន​ដាច់​មេត្តា​ដល់​មិត្ត​ភាព​របស់​ពួក​ខ្ញុំ​ឡើយ​ ក្រោយ​បញ្ចប់​ឆ្នាំ​ទី៣ វិទ្យាល័យ​របស់​ខ្ញុំ​គេ​សំរាក់ជាង​ ២ខែដូច្នេះ​ខ្ញុំ​ក៏​មាន​ឪកាស​មក​លេង​ភ្នំពេញ។

Wednesday, August 07, 2013

ដើម្បីជាប់ទី ១២

សួស្តី! ខ្ញុំ​ជីណូកូនកាត់ ថ្ងៃ​នេះ​មាន​រឿង​មួយ​មក​និទាន​ប្រាប់​អ្នករាល់​គ្នា​អោយ​អាន​លេង​កំសាន្ត​ក្នុង​ប្លក​ប្រុសពៅ​69។ សាច់រឿង​គឺ​អញ្ចេះទេ ពេល​វេលា​ប្រឡង​បាក់​ឌុប​ជិត​មក​ដល់​ហើយ​ ខ្ញុំ​ពិ​ត​ជា​បារម្មណ៏​ខ្លាំងណាស់ ព្រោះ​ពេញ​មួយ​ឆ្នាំ​រវល់​តែ​ដើរ​ឡេង​សេរលេ​មិន​រវល់​រៀន​សោះ​ ខ្ញុំ​ខ្លាច​ប្រឡង​ធ្លាក់​ត្រូវ​ប៉ា​ស្តី​អោយ​ហើយ​មិន​បាន​ម៉ូតូនិង​ទូរ​សព្ទ​ថ្មី​ទេ​  ឬក៏​អាច​ធ្ងន់​ធ្ងរ​គាត់​បញ្ជូន​ខ្ញុំ​អោយ​ទៅនៅ​ស្រុក​មើល​ចំការ​វិញ​ជា​មិន​ខាន​ឡើយ។ តែ​ព្រះ​ដូច​មាន​ចិត្ត​សន្តោះ​ដល់​ជីណូ​ដល់​ហើយ​ ថ្ងៃ​មួយ​ជី​ណូ​បាន​ទៅ​ផ្ទះ​បង​ជី​ដូន​មួយ​​ដើម្បី​សួរ​សុខទុក្ខ​ម៉ាក់​មីង​ឈឺ​  បង​ជីដូន​មួយ​នែ​នាំ​ខ្ញុំ​អោយ​ស្គាល់​មិត្ត​ភក្តិ​គាត់​ម្នាក់​ ឈ្មោះ​រ៉ានី​​ហើយ​គាត់​​ជា​កូន​លោក​នាយក​ប្រធាន​ក្រសួង​អប់​រំ​ទៀត​ផង​។ ខ្ញុំ​បាន​ឪ​កាស​សុំ​លេខ​ទូរ​សព្ទ​គាត់​ទុក​ទាក់ទង​ពេល​ជិត​ប្រឡង​  ក្រោយ​ពី​បាន​ណែនាំ​ខ្លួន​អោយ​បង​រ៉ានី​​ស្គាល់​​ហើយ​គាត់​ហាក់​ដូច​ជា​ចូល​ចិត្ត​ខ្ញុំ​ខ្លាំងណាស់​  មិន​ដឹ​ង​យ៉ាង​ម៉េច​ដែរ​អាច​មក​ពីជីណូ​សង្ហារ​ពេក​​ក៏​មិន​ដឹង​ ហេហេហេ! ប្រហែល​ជា​ 2-3 ថ្ងៃ​ក្រោយ​បងរ៉ានី​ណាត់​ខ្ញុំ​ទៅ​ញ៉ាំ​តែ​គុជ​​មួយនៅ​ក្បែរ​សាលាបាក់ទូក។ ដឹង​ថា​គាត់​និយាយ​ថាម៉េច​អត់? គេ​និយាយ​ប្រាប់​ខ្ញុំ​ថា៖

Saturday, August 03, 2013

សង្សារចាស់អ្នករត់ភីស្សារ



ថ្ងៃ​ចុង​សប្តាហ៏​បាន​មក​ដល់​ជាថ្មី ពៅ​នៅ​ផ្ទះ​មិនដឹងធ្វើអ្វី​ក៏​ខល​ទៅ​កម្ម៉ង់​ភីស្សារ​​យក​មក​ញ៉ាំ​នៅ​ផ្ទះ​។ 15នាទី​ក្រោយ​មក​សំលេង​កន្តឹង​រោទន៏​ឡើង​គ្រឹងៗ គ្រឹងៗ ​អីយ៉ា! កម្ម៉ង់​បាន​លឿន​ដែរ​តើ​ ខ្ញុំ​ដើរ​ទៅ​បើក​ទ្វារ​ ខ្ញុំ​ភ្ញាក់​ផ្អើល​មែនទែន ព្រោះ​អ្នកដែល​យក​ភីស្សារ​មក​នោះ​ជា​មនុស្ស​ខ្ញុំ​ធ្លាប់​ស្គាល់​ជិតដិត​ខ្លាំង​ជាទីបំផុតនិយាយអោយ​ចំ​គេ​គឺជា​សង្សារចាស់​របស់​ខ្ញុំ​។  ខ្ញុំ​បាន​ហៅ​គេ​មក​ចូល​លេង​ផ្ទះ​របស់​ខ្ញុំ៖