Monday, September 09, 2013

បងប្អូនធម៌


បាត់ពៅប៉ុន្មានសប្តាហ៏គ្មានអ្នកណានឹកពៅអីបន្តិចសោះ! យី...! ហ្វេនរបស់ពៅចិត្ត​បាន​គ្រប់​ៗ​គ្នា​ណ៎! ថ្ងៃនេះ​មានរឿង​ពី​បងប្អូនធម៌មក​និយាយម្តង។ រឿង​ហ្នឹង​វាអញ្ចេះទេ 2-3 សប្តាហ៏​មុន​​ខ្ញុំ​បាន​ស្គាល់​ក្មេង​ម្នាក់​ដែល​គេ​ជា​ហ្វេន​របស់ពៅ​តែម្តង  ពេល​គេ​ដឹង​អាខោន​ហ្វេស​ប៊ុក​របស់ពៅ​គេ​ផ្ញើរ​ហ្វ្រែន​​រី​ខ្វែស​មក​ ហើយផ្ញើរ​សារ​មក​ថាខ្ញុំ​ជា​ប្រិយ​មិត្ត​របស់​បង​ពៅ ខ្ញុំ​ចូល​ចិត្ត​អាន​រឿង​របស់​បង​ពៅ​ណាស់ ខ្ញុំ​តប​សារវិញ​ដោយ​ពាក្យអរគុណ​និង​រំភើប​ចិត្ត​ព្រោះ​មាន​អ្នកចូល​ចិត្ត​រឿង​យ៉ាប់​ៗ​របស់ពៅ​ដែល​​សរ​សេរ​គ្មាន​ក្បាល​កន្ទុយ។ ​ បន្ទាប់​ពីទទួល​គេជា​​ហ្វ្រែនមក​ពួក​យើង​តែង​តែ​លេង​ឆាត​ជា​មួយ​គ្នា​​រាង​រាល់រាត្រី តែងតែនិយាយគ្នាពីនេះ​ពីនោះ​ ខ្ញុំ​មាន​អារម្មណ៏ចូល​ចិត្ត​ក្មេង​ម្នាក់​នោះ​ខ្លាំង​ណាស់​ព្រោះ​ពួក​យើង​ឆាត​និយាយ​ត្រូវ​រ៉ូវ​គ្នា​សម្បើម​ណាស់។ មាន​យប់មួយនោះគេ​ឆាតមក៖